Deputy Branch Manager

  • Home
  • ->
  • Deputy Branch Manager
  • March 31, 2023
  • Deputy Branch Manager
  • 1 positions in Tboung Khmum

Job responsibilities

ដើម្បីធានាបាននូវប្រសិទ្ធភាពនិងគុណភាពនៃការគ្រប់គ្រងសាខា

  • រៀបចំផែនការប្រចាំខែ ផែនការប្រចាំត្រីមាស និងផែនការប្រចាំឆ្នាំដោយយោងទៅតាមផែនការអាជីវកម្មស្ថាប័ន
  • ធានាអោយបាននូវសំភារះ / ឧបករណ៍ផ្សេងៗទៀតដែលអាចជួយដល់បុគ្គលិកក្នុងការផ្តល់សេវាកម្មដល់អតិថិជនអោយបានទាន់ពេលវេលា
  • អនុម័តលើភិតិសន្យាហិរញ្ញវត្ថុក្នុងសិទ្ធសំរេចរបស់ខ្លួននិងផ្តល់អនុសាសន៍ដល់ប្រធានបន្ទាប់សម្រាប់ការអនុម័តមានចំនួនច្រើនលើសសិទ្ធរបស់សំរេចខ្លួន
  • គ្រប់គ្រងប្រតិបត្តិការសាខាតាមធនធានដែលមាន / និងដែលអាចកំណត់បានដើម្បីធានាបាននូវគោលដៅប្រចាំខែនិងប្រចាំឆ្នាំសម្រេចបានតាមផែនការ (ចំនួនអតិថិជន, ចំនួនផលប័ត្រឥណទាន,% ភាគរយនៃផលបត្រ័ឥណទានមានហានិភ័យ,ភាគរយនៃអតិថិជនដែលត្រូវលុបចេញពីបញ្ជី)
  • ធ្វើការវាយតម្លៃសមិទ្ធិផលកាងារបុគ្គលិកប្រកបដោយតម្លាភាព និង អោយបានទាន់ពេលវេលា
  • ធ្វើរបាយការណ៍ឱ្យបានទាន់ពេលវេលាដល់ប្រធានសាខា និង បុគ្កលិកក្រោមបង្កាប់
  • ធានាឱ្យបាននូវការអនុវត្តន៏ការងារត្រឹមត្រូវតាមគោលការណ៏ស្ថាប័ននិងកែប្រែអោយបានល្អប្រសើរតាមលទ្ធផលសវនកម្មស្វែងរកឃើញ
  • អនុវត្តន៏ការងារផ្សេងៗទៀតអោយបានល្អនិងទាន់ពេលដែលចាត់តាំងដោយប្រធាន
  • ធានាឱ្យបាននូវការសហការជួយប្រធានមន្រ្តីឥណក្នុងការគ្រប់គ្រងការកេញបន្លំមិនអោយកើតមានឡើងសំរាប់បុគ្កលិក
  • ចូលរួមជាមួយប្រធានសាខាក្នុងថែររក្សាបុគ្កលិកកុំអោយមានការលាឈប់
  • ចូលរួមជាមួយប្រធានសាខាក្នុងបណ្តុះបណ្តាលបុគ្កលិកនូវក្នុងសាខា
  • ចែករំលែកបទពិសោធន៍ល្អ ​អាក្រក់ទាក់ទងនឹងការងារជាពិសេសផ្នែកប្រតិបត្តិការដើម្បីធានាដល់ការកសាងសមត្ថភាព បុគ្គលិក​សម្រាប់គុណវឌ្ឍន៏ការងារ
  • ចែករំលែកពីការផ្លាស់ប្តូរគោលនយោបាយ នីតិវិធី និងទម្រង់បែបបទជាមួយបុគ្គលិកឱ្យបានទាន់ពេលវេលា
  • បង្កើត និង ពង្រឹងវិន័យដល់ ក្រុមការងារ

ធានាបាននូវប្រតិបត្តិការសាខាឱ្យរលូនដើម្បីរក្សានិងកែលំអចំណែកទីផ្សារនៅក្នុងតំបន់ប្រតិបត្តិការផ្ទាល់ខ្លួន

  1. គ្រប់គ្រងបុគ្កលិកប្រកបដោយប្រាជ្ញាដើម្បីធានាបាននូវប្រតិបត្តិការជាប្រចាំដូចធម្មតាដោយមិនគិតពីថ្ងៃឈប់សម្រាកសាធារណៈយូរ
  2. អនុវត្តការវិភាគ ការប្រកួតប្រជែងបុគ្កលិកជាទៀងទាត់នៅក្នុងតំបន់ផ្ទាល់ខ្លួន
  3. រក្សាឱ្យមានទំនាក់ទំនងល្អគ្រប់បុក្កលិក / និងធ្វើការត្រួតពិនិត្យលើការងារដែលពាក់ព័ន្ធដើម្បីដឹងអំពីស្ថានភាពនៃការប្រកួតប្រជែង
  4. ស្នើយុទ្ធសាស្ត្រសមស្របដល់ប្រធាន / និងធ្វើការត្រួតពិនិត្យការ​ងារដែលពាក់ព័ន្ធដើម្បីរក្សានិងទាក់ទាញចំណែកទីផ្សារបន្ថែមទៀតនៅក្នុងតំបន់ប្រតិបត្តិការផ្ទាល់ខ្លួន

គ្រប់គ្រងគុណភាពផលប័ត្ររបស់បុគ្កលិកគ្រោមបង្គាប់អោយបានល្អប្រសើរ

  1. ធានាថាបុគ្គលិកធ្វើតាមគោលនយោបាយនិងដំណើរការផ្តល់ភិតិសន្យាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដើម្បីបង្កើតការវាយតម្លៃភិតិសន្យាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព
  2. កំណត់ឱ្យបានទាន់ពេលវេលានូវមូលហេតុនៃភិតិសន្យាហិរញ្ញវត្ថុមិនដំណើរការ ហើយបង្កើតផែនការសកម្មភាពសម្រាប់ដោះស្រាយបញ្ហា
  3. ត្រួតពិនិត្យនិងតាមដានគុណភាពផលប័ត្រឥណទានរបស់បុគ្គលិកឱ្យបានទាន់ពេលវេលាដើម្បីធានាបាននូវវិធានការសមស្រប ដើម្បីរក្សាគុណភាពផលប័ត្រឥណទាន
  4. ធានាថាបុគ្គលិកបានអនុវត្តតាមគោលនយោបាយនិងដំណើរការគ្រប់គ្រងប្រាក់រំលស់បង់សងយឺតយ៉ាវអោយមានប្រសិទ្ធភាពខ្ពស់
  5. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសតាមការចាំបាច់នៅពេលបុគ្គលិកជួបប្រទះបញ្ហាការងារ

ចូលរួមចំណែកគំនិតផ្តួចផ្តើមអាជីវកម្មដល់ក្រុមអ្នកគ្រប់គ្រង់ថ្នាក់បន្ទាប់ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម

  • ចុះធ្វើទស្សនកិច្ចតាមទីផ្សារនិងសង្កេតមើលឱកាសអាជីវកម្មក្នុងតំបន់ប្រតិបត្តិការររបស់ខ្លួន
  • រៀបចំការប្រជុំបុគ្គលិកជាមួយប្រធានសាខាអោយបានទៀងទាត់សម្រាប់ការធ្វើបច្ចុប្បន្នភាពនូវបញ្ហាប្រឈមនិងការស្វែងរកដំណោះស្រាយក្នុងការផ្លាស់ប្តូរនិងលើកកំពស់គំនិតផ្តួចផ្តើមអាជីវកម្មពីបុគ្គលិកចូលរួម
  • សង្កេតដំណើរការការងារដើម្បីរៀបចំឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាពនិងគុណភាព
  • ស្នើសុំថ្នាក់គ្រប់គ្រងដើម្បីចាប់យកឱកាសអាជីវកម្ម ឬ ដំណើរការកែលម្អឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាពនិងគុណភាព

ធានាអោយបាននូវទំនាក់ទំនងល្អជាមួយបុគ្គលិកខាងក្នុងនិងអតិថិជនខាងក្រៅ

  • ធ្វើការទំនាក់ទំនង ឬ ការផ្លាស់ប្តូរធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកពាក់ព័ន្ធទាំងអស់
  • ចុះជួបជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជាជនបង្គោល ហាងផ្គត់ផ្គង់ អាជ្ញាធរ អតិថិជនល្អៗក្នុងផែនការថែរក្សានិងពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
  • ធានាឱ្យមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវដើម្បីប្រមូលមតិរិះគន់ ស្ថាបនា ឬ ពាក្យបណ្តឹងផ្សេងៗពីអតិថិជននិងអ្នកពាក់ព័ន្ធ

Job requirements

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ឬ សញ្ញាប័ត្រដែលមានតំលៃស្មើ
  • មានជំនាញកុំព្យូរទ័រ MS word, MS excel, slide PowerPoint, internet, email, Telegram and Skype
  • គ្រប់គ្រងបានល្អទៅលើកិច្ចការច្រើន / តាមការកំណត់ និងអាចធ្វើការក្រោមសម្ពាធ
  • មានការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយក្រមសីលធម៌ និងភាពជឿជាក់លើការងារ
  • មានភាពស្មោះត្រង់ និង សុចរិតភាព
Job Application
Please provide a valid job Name.
Please provide a valid Name.
Please provide a valid email.
Please provide a valid phone.

Please provide a valid link.