Branch Accountant

  • Home
  • ->
  • Branch Accountant
  • June 15, 2023
  • Branch Accountant
  • 3 positions in Tboung Khmum, Kompong Cham, Kompong Thom

Job responsibilities

  1. ផ្ទៀងផ្ទាត់សក្ខីបត្រចំណូល និងចំណាយរបស់សាខាខេត្តដើម្បីប្រាកដថាមានឯកសារគាំទ្រត្រឹមត្រូវនិង ពេញលេញ
  2. បញ្ចូលប្រតិបត្តិការចូលក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
  3. បញ្ចូលការបង់សងរបស់អតិថិជន (លក្ខណៈជា Batch) ដែលទូទាត់តាមរយៈ WING, TrueMoney, ។ល។
  4. ផ្ដល់ការគាំទ្រដល់ប្រធានហេរញ្ញិក​ និងហេញ្ញិកនៅសាខាខេត្ត និងសាខាស្រុកទាក់ទងនឹងការងារប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសការងារទាក់ទងនឹងប្រព័ន្ធមរកត
  5. ផ្ទៀងផ្ទាត់សៀវភៅសាច់ប្រាក់និងសៀវភៅធនាគាររបស់សាខាខេត្តនិងស្រុកប្រចាំថ្ងៃដើម្បីធានាថាសមតុល្យត្រឹមត្រូវជាមួយសមតុល្យនៅក្នុងប្រព័ន្ធមរកត
  6. រៀបចំការសម្រួលធនាគាររបស់សាខាខេត្ត និងស្រុកប្រចាំថ្ងៃ
  7. ជាជនបង្គោលរាយការណ៍រាល់បញ្ហាទាក់ទងនឹងប្រព័ន្ទមរកត ទៅក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ
  8. រៀបចំរបាយការណ៍ចំណាយបង្គរផ្សេងៗ រួចដាក់ជូនប្រធានសាខាដើម្បីពិនិត្យ និងអនុម័ត មុននឹងបញ្ចូលប្រតិបត្តិការនៅក្នុងប្រព័ន្ធមរកត
  9. ផ្ញើរបាយការណ៍ចំណាយបង្គរផ្សេងៗទៅនាយកដ្ឋានហិរញ្ញវត្ថុជារៀងរាល់ខែ
  10. រៀបចំសក្ខីបត្រទិន្នានុប្បវត្តិដើម្បីកត់ត្រាប្រតិបត្តិការចុងខែ រួចមកដាក់ជូនប្រធានសាខាអនុម័ត មុននឹងបញ្ចូលក្នុងប្រព័ន្ធមរកត
  11. រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់សាខាខេត្ត និងសាខាស្រុក រួចបញ្ជូនទៅនាយកដ្ឋានហិរញ្ញវត្ថុដើម្បីរៀបចំរបាយការណ៍រួម
  12. រៀបចំទុកដាក់ទ្រព្យធានាឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងទាន់ពេលវេលា ស្របតាមគោលនយោបាយ និងគោលការណ៍ណែនាំរបស់មេហ្គាលីស៊ីង ភីអិលស៊ី
  13. គ្រប់គ្រងការដាក់ចូល និងដកចេញនៃទ្រព្យធានានៅក្នុងទូដែក និងក្នុងប្រព័ន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
  14. បោះពុម្ពរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់សាខាខេត្ត និងសាខាស្រុក​ និងដាក់ជូនប្រធានសាខាដើម្បីពិនិត្យ និងអនុម័ត រួចរៀបចំរក្សាទុកឱ្យបានត្រឹមត្រូវ
  15. រៀបចំរក្សាទុកឯកសារគណនេយ្យរបស់សាខាខេត្ត និងសាខាស្រុកដូចជា សក្ខីចំណាយ សក្ខីចំណូល និងសក្ខីបត្រទិន្នានុប្បវត្តិនៅក្នុងក្រូណូជារៀងរាល់ថ្ងៃ
  16. បិទស្លាកក្រូណូឱ្យបានច្បាស់លាស់ដើម្បីធានាភាពងាយស្រួលក្នុងការរកឯកសារទាំងនោះ
  17. រក្សាទុកលិខិតចូល-ចេញ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន នៅសាខាខេត្ត និងសាខាស្រុកឱ្យបានត្រឹមត្រូវ
  18. រក្សាទុកទម្រង់ឯកសារគណនេយ្យ និងហិរញ្ញវត្ថុ (សក្ខីបត្រចំណាយ ចំណូល ទិន្នានុប្បវត្តិ)
  19. Back up ទិន្នន័យគណនេយ្យទៅក្នុង​ Hard Disk ជារៀងរាល់ខែ
  20. ចុះបញ្ជីទ្រព្យសកម្មរយៈពេលវែងទៅក្នុងបញ្ជី ដោយធ្វើបច្ចុប្បន្នភាពការទិញចូល ឬលក់ចេញ និងរៀបចំតារាងចំណាយរលស់ជាប្រចាំខែ
  21. ចុះបញ្ជីសន្និធិទៅក្នុងបញ្ជីសន្និធិ ដោយធ្វើបច្ចប្បន្នភាពការទិញចូល ឬលក់ចេញឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
  22. បិទស្លាកទ្រព្យសកម្មរយៈពេលវែង និងសន្និធិនីមួយៗឱ្យបានច្បាស់លាស់បន្ទាប់ពីទិញរួច
  23. រៀបចំបញ្ជីទ្រព្យសកម្ម​ និងសន្និធិ ដាក់ជូនប្រធានសាខាដើម្បីពិនិត្យ និងអនុម័តជារៀងរាល់ខែ រួចបញ្ជូនទៅមន្ត្រីរដ្ឋបាលជារៀងរាល់ខែ
  24. រាប់ទ្រព្យសកម្ម និងសន្និធិនៅសាខាខេត្ត និងសាខាស្រុកឱ្យបានយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដោយមានរបាយការណ៍ត្រឹមត្រូវ
  25. មើលការគ្រប់គ្រងលើទ្រព្យសកម្ម និងសន្និធិនៅសាខាខេត្ត និងសាខាស្រុក និងរាយការណ៍អំពីរបស់របរខូច ឬលែងប្រើប្រាស់ ទៅមន្ត្រីរដ្ឋបាលជារៀងរាល់ខែ
  26. តាមដានគម្រោងថវិការបស់សាខា និងធានាថាចំណាយត្រូវបានចាយនៅក្នុងគម្រោងថវិកាដែលបានអនុម័ត
  27. ប្រៀបធៀបចំណូល និងចំណាយ ដោយផ្ដល់ការពន្យល់ច្បាស់លាស់អំពីចំនួនដែលខុសគ្នា
  28. ផ្ដល់បច្ចុប្បន្នភាពដល់ប្រធានសាខាអំពីលទ្ធផលហិរញ្ញវត្ថុរបស់សាខា និងផ្ដល់ការពន្យល់អំពីការប្រែប្រួលនានា
  29. រៀបចំឯកសារផ្ទៃក្នុង និងលិខិតចេញផ្សេងៗ ទទួលឯកសារពីការិយាល័យកណ្ដាល និងផ្សព្វផ្សាយដំណឹងផ្សេងៗនៅក្នុងសាខា
  30. សម្របសម្រួលការប្រជុំសាខា និងរៀបចំកំណត់ហេតុប្រជុំ
  31. គ្រប់គ្រងវត្តមានរបស់បុគ្គលិក និងបញ្ជូនរបាយការណ៍វត្តមានទៅនាយកដ្ឋានធនធានមនុស្សជារៀងរាល់ខែ
  32. កត់ត្រាចំងាយធ្វើដំណើររបស់មន្ត្រីឥណទាន និងប្រធានមន្ត្រីឥណទានជារៀងរាល់សប្ដាហ៍ និងរៀបចំរបាយការណ៍ប្រចាំខែ
  33. សម្របសម្រួល និងរៀបចំឯកសារតម្រូវនានាសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រង
  34. រៀបចំសំណើទិញ ស្វែងរកអ្នកផ្គត់ផ្គង់ ចចារតម្លៃ និងដំណើរការទិញបន្ទាប់ពីទទួលបានការអនុម័តត្រឹមត្រូវ
  35. រៀបចំទិន្នានុប្បវត្តិទិ​ញ (ប្រតិបត្តិការដែលមិនពាក់ព័ន្ធនឹងសាច់ប្រាក់ក្នុងដៃ និងធនាគារ) និងរៀបចំទិន្នានុប្បវត្តិទិញរួម (ទទួលពីប្រធានហេរញ្ញិក)
  36. ថរៀបចំតារាងពន្ធកាត់ទុកលើការជួល និងសេវាកម្មផ្សេងៗ និងផ្ទៀងផ្ទាត់ជាមួយតួលេខនៅក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវមុននឹងបញ្ជូនមកមន្ត្រីជាន់ខ្ពស់ផ្នែកពន្ធដារ
  37. រៀបចំរបាយការណ៍ផលបត្រឥណទាន រួចបញ្ជូនទៅនាយកដ្ឋានធនធានមនុស្សដើម្បីគណនាប្រាក់លើកទឹកជារៀងរាល់ខែ
  38. គ្រប់គ្រងសម្ភារការិយាល័យសម្រាប់សាខាខេត្ត
  39. គ្រប់គ្រង និងផ្ដល់ការណែនាំដល់បុគ្គលិកសន្តិសុខ និងបុគ្គលិកអនាម័យ
  40. ផ្ដល់ការគាំទ្រចំពោះសវនករផ្ទៃក្នុង និងខាងក្រៅ មន្ត្រីពន្ធដារ ក្នុងការផ្ដល់ព័ត៌មានហិរញ្ញវត្ថុ និងឯកសារគាំទ្រផ្សេងៗ
  41. អនុវត្តការងារផ្សេងៗទៀតដែលចាត់តាំងដោយអ្នកគ្រប់គ្រង៕

Job requirements

  • បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកពាក់ព័ន្ធ
  • ចំណេះដឹងផ្នែកកុំព្យូទ័រ (MS. Office អ៊ីមែល អ៊ីនធើណេត និងប្រព័ន្ធគណនេយ្យផ្សេងៗ)
  • ចំណេះដឹងភាសាអង់គ្លេសល្អ ទាំងការនិយាយ និងការសរសេរ ជំនាញខាងធ្វើបទបង្ហាញ
  • មានបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ក្នុងបរិបទកម្ពុជា
  • មានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធ Core Banking
  • ជំនាញចាត់ចែងការងារច្រើន អាចធ្វើការងារក្រោមសម្ពាធ
  • ជំនាញសម្របសម្រួលល្អ មានគំនិតច្នៃប្រឌិត មានជំនាញវិភាគល្អ មានឆន្ទៈខ្ពស់ ឧស្សាហ៍ព្យាយាម និងគួរឱ្យជឿជាក់
Job Application
Please provide a valid job Name.
Please provide a valid Name.
Please provide a valid email.
Please provide a valid phone.

Please provide a valid link.