សកម្មភាពមនុស្សធម៌ក្នុងសង្គម ក្នុងឱកាសដំណើរកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិកមេហ្គាលីស៊ីង ភីអិលស៊ី ឆ្នាំ ២០១៨


នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី បានរៀបចំសកម្មភាពមនុស្សធម៌ដោយដឹកនាំបុគ្គលិកខ្លួនប្រមាណជាង ១៥០នាក់ ដែលពួកគេមកពីតំបន់ផ្សេងៗគ្នាស្ថិតនៅក្នុងតំបន់ប្រតិបត្តិការណ៍របស់ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រុមហ៊ុន ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ក្នុងសង្គម ដោយចែកសម្ភារសិក្សា និងថិវិកាមួយចំនួនទៅដល់លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ នៃសាលាបឋមសិក្សាជីក្រែង ដែលស្ថិតនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

“ទាក់ទងនឹងកិច្ចការងារសង្គម ខ្ញុំគឺមានគោលបំណងចង់រំលឹកដល់បុគ្គលិក មេហ្គាលីស៊ីង ភីអិលស៊ី ទាំងអស់ឱ្យចេះស្រលាញ់គ្នាទៅវិញទៅមក និងចូលរួមសកម្មភាពសប្បុរសធម៌ក្នុងសង្គមឱ្យបានច្រើន ជាពិសេសនោះ វាក៏ជាសារដ៏សំខាន់ផងដែរទៅកាន់សាធារណៈជន ដើម្បីឱ្យចេះជួយគ្នាទៅវិញទៅមក ។ សកម្មសង្គមនេះមិនមែនជាសកម្មភាពដំបូងនោះទេ ដែលក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី ធ្លាប់ចូលរួមធ្វើ ប៉ុន្តែពួកយើងបានធ្វើសកម្មភាពបែបនេះជាច្រើនដងរួចមកហើយ។ ខ្ញុំសង្ឃឹមថា កិច្ចការការងារក្នុងសង្គមនេះនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង និងអាចទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាឱ្យចេះថែរក្សា និងស្រលាញ់គ្នាទៅវិញទៅមក” ផ្តល់អនុសាសន៍ដោយ លោក ឆយ ប៊ុនណាក់ អគ្គនាយក ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី។

1
2
3
4
3
4
3
4
ផលិតផល & សេវាកម្ម
ម៉ូតូ
រថយន្ត
កង់
គ្រឿងអេឡិចត្រូនិច
គ្រឿងសង្ហារិម
គ្រឿងចក្រធន់ធ្ងន់
គ្រឿងចក្រកសិកម្ម
កម្មវិធីផ្សព្វផ្សាយ