
មេហ្គាលីស៊ីង ភីអិលស៊ី គឺជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដែលបានបង្កើតឡើង និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មនៅឆ្នាំ ២០១៣ ក្រោមការសហការរវាងភាគទុនិករបស់ក្រុមហ៊ុនខ្មែរ មេហ្គាហ្វាន់ លីមីធីត និងក្រុមហ៊ុន លក្ម្សីប្រាយម៍ អិនវេសមេន របស់ជប៉ុន។
ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះ ជាផ្លូវការថា ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី នៅក្នុងឆ្នាំ ២០១៤។ ដោយផ្អែកតាមទស្សនៈវិស័យ ប្រតិបត្តិការ និងតម្លៃស្នូលច្បាស់លាស់ ក្រុមហ៊ុនកំពុងបន្តការរីកចម្រើន និងការពង្រីកបន្ថែមលើផលិតផល និងសេវាកម្មរបស់ខ្លួន។
២០១៣ : មេហ្គាលីស៊ីង ភីអិលស៊ី បានបង្កើតឡើងនិងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម ក្នុងបេសកកម្មផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា ខែមីនា ឆ្នាំ២០១៣។
២០១៤ : មេហ្គាលីស៊ីង ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ជាផ្លូវការពីធនាគារជាតិនៃកម្ពុជា និងបានពង្រីកតំបន់ ប្រតិបត្តិរបស់ខ្លួនទៅកាន់ ៣ខេត្តក្រុង ផ្សេងទៀត។
២០១៥ : មេហ្គាលីស៊ីង ភីអិលស៊ី បានពង្រីកតំបន់ប្រតិបត្តិបន្ថែមទៀតរបស់ខ្លួនទៅកាន់ ៣ខេត្តក្រុង ផ្សេងទៀត ដើម្បីពង្រឹងលើការបម្រើរ សេវាកម្មដល់អតិថិជនគោលដៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែងាយស្រួល និងរហ័ស។
២០១៦-២០១៨ : មេហ្គាលីស៊ីង ភីអិលស៊ី បានឆ្ពោះទៅកាន់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងសហគមន៍ និងបានពង្រីកតំបន់ប្រតិបត្តិរបស់ខ្លួន លើសលុបបន្ថែមទៀតក្នុងតំបន់ប្រតិបត្តិការដែលមានស្រាប់។ សេវាកម្ម និងផលផលផ្សេងៗគ្នា ក៏បានបង្កើតឡើង និងដាក់ចេញជាការអនុវត្តផងដែរ។