ពិសារអាហារអបអរបុណ្យចូលឆ្នាំថ្មី


  នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនមេហ្គាលីស៊ីង ភីអិលស៊ី បានរៀបចំអាហារពេលល្ងាចមួយដែលមានឈ្មោះថា “ពិសារអាហារអបអរបុណ្យចូលឆ្នាំថ្មី” នៅខេត្តបាត់ដំបង នៅក្នុងភោជនីយដ្ឋានអាស៊ាន ដែលក្នុងនោះមានវត្តមានបុគ្គលិករបស់ក្រុមហ៊ុនមេហ្គាលីស៊ីង ភីអិលស៊ី និងម្ចាស់អាជីវកម្មលក់ម៉ូតូ លក់រថយន្ត និងទូរស័ព្ទដៃ ដែលជាដៃគូរទំនាក់ទំនងដ៏ល្អរបស់ក្រុមហ៊ុន មានចំនួនសរុបប្រមាណជាង១០០នាក់។

  ការប្រារព្ធពិធីនេះឡើង ត្រូវបានប្រមូលផ្តុំគ្នាជាមួយថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនមេហ្គាលីស៊ីង ភីអិលស៊ី និងម្ចាស់អាជីវកម្មលក់ម៉ូតូ លក់រថយន្ត និងទូរស័ព្ទដៃ។ កម្មវិធីចាប់ផ្តើមពីម៉ោង ៦:០០ ល្ងាច រហូតដល់ម៉ោង ១២:០០ យប់។ គោលបំណងនៃការប្រារព្ធពិធីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនការទំនាក់ទំនងជិតស្និទ្ធរវាងមន្ត្រីក្រុមហ៊ុនមេហ្គាលីស៊ីង ភីអិលស៊ី និងម្ចាស់អាជីវកម្ម។

  ជាចុងក្រោយ សូមថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុនមេហ្គលីស៊ីង ភីអិលស៊ី ទាំងអស់ ដែលខិតខំបំពេញការងារអស់ពីសមត្ថភាព ដើម្បីអោយក្រុមហ៊ុនមានភាពរីកចំរើនទៅមុខ និងសូមអរគុណ ដល់ម្ចាស់អាជីវកម្មលក់ម៉ូតូ លក់រថយន្ត និងទូរស័ព្ទដៃទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធី ទើបធ្វើអោយកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន។

1
2
3
4
5
6
7
8
9
10
11
12
ផលិតផល & សេវាកម្ម
ម៉ូតូ
រថយន្ត
កង់
គ្រឿងអេឡិចត្រូនិច
គ្រឿងសង្ហារិម
គ្រឿងចក្រធន់ធ្ងន់
គ្រឿងចក្រកសិកម្ម
កម្មវិធីផ្សព្វផ្សាយ