ដំណើរកំសាន្តប្រចាំឆ្នាំបុគ្គលិកមេហ្គាលីស៊ីង ឆ្ពោះទៅកាន់ខេត្តកោះកុង


  នៅ​ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៦ ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង ​បានរៀបចំ​សកម្មភាព​ដំណើរ​កំសាន្ត​ប្រចាំ​ជាមួយ​បុគ្គលិក​ខ្លួន​ប្រមាណ​ជាង ៣០០នាក់ ដែល​ពួកគេ​មកពី​តំបន់ផ្សេងៗគ្នា​ដែល​ស្ថិតនៅក្នុង​តំបន់​ប្រតិបត្តិ​របស់​ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង ព្រមទាំង មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ក្រុមហ៊ុន ដើម្បី​អមដំណើរ​កំសាន្ត​រួមគ្នា​ឆ្ពោះទៅកាន់​ខេត្តកោះកុង​ដែលមាន​រយៈពេល ២យប់ ៣ថ្ងៃ។

  ការធ្វើដំណើរ​កំសាន្ត​នេះ​បាន​ប្រមូល​ផ្តុំគ្នា និង​ជួបជុំ​ជាមួយនឹង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​នៅ​ទីតាំង​ស្នាក់ការ​កណ្តាល​ដែល​ស្ថិតនៅ ផ្ទះ​លេខ ៦៧ ផ្លូវ​លេខ ១២៥ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ធ្វើដំណើរ​នៅ​ម៉ោង ៦:០០ ព្រឹក ឆ្ពោះទៅកាន់​ខេត្តកោះកុង។

  គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​លើកកម្ពស់ និង​អបអរសាទរ​សមត្ថ​ផល​ប្រចាំឆ្នាំ​របស់​បុគ្គលិក​ទាំង​អស់​ដែល​បាន​ព្យាយាម​បំពេញភារកិច្ច​ការងារ ការប្តេជ្ញាចិត្ត​ជាមួយ​ការងារ និង​ការលះបង់​ពេលវេលា​សម្រាប់​ក្រុមហ៊ុន​ឲ្យ​មានការ​លូតលាស់​ជា​បន្តបន្ទាប់ ជាពិសេស​នោះ គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្និទ្ធរ​មួ​ត​រវាង​បុគ្គលិក និង​បុគ្គលិក។

  ជាងនេះទៅទៀត ដំណើរ​កំសាន្ត​ដែលមាន​រយៈពេល ៣ថ្ងៃនេះ ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង បានរៀបចំ​សកម្មភាព​កំសាន្ត​យ៉ាងច្រើន​សម្រាប់​បុគ្គលិក​ដែល​បាន​ចូលរួម កម្មវិធី​ប្រគល់​រង្វាន់​សម្រាប់​បុគ្គលិក​ឆ្នើម និង​សកម្មភាព​សប្បុរស​ធ​ម៍​ក្នុងសង្គម ដូចជា ការ​រើស​សំរាម​ដើម្បី​បរិស្ថាន​ស្អាត និង​ការដាំ​ដើមឈើ​កោង​កាង​ឡើងវិញ​នៅតាម​មាត់សមុទ្រ។ល។

  “ទាក់ទង​នឹង​កិច្ចការងារ​សង្គម ខ្ញុំ​គឺមាន​គោលបំណង​ចង់​រំលឹក​ដល់​បុគ្គលិក មេ​ហ្គា​លី​ស៊ី​ង​ទាំងអស់​ឲ្យ​ចេះ​ស្រលាញ់ និង​ចូលរួម​ការពារ​បរិស្ថាន​ឲ្យ​បាន​ស្អាត ជាពិសេស​នោះ វា​ក៏​ជា​សារ​ដ៏​សំខាន់​ផងដែរ​ទៅកាន់​សាធារណៈជន​ដើម្បី​ឲ្យ​ចេះ​ស្រលាញ់ និង​យល់​ពី​តម្លៃ​បរិស្ថាន ទាំង​នៅ​តំបន់​ទីក្រុង និង​តំបន់​ជនបទ ពិ​ព្រោះថា​បរិស្ថាន​ស្អាត​និង​ផ្តល់​ឲ្យ​ពួកយើង​នូវ​ខ្យល់អាកាស​ល្អ សុខភាព​ល្អ ហើយ​វា​ក៏​ជា​គន្លឹះ​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដ៏​ច្រើន​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា។ ម្យ៉ាងវិញទៀត ការកើនឡើង​នូវ​ភ្ញៀវ​ទេសចរណ៍​ក៏​ជា​កំលាំងចលករ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​លូតលាស់​ជា​បន្តបន្ទាប់​ផងដែរ។ សកម្ម​សង្គម​នេះ​មិនមែនជា​កម្ម​ភាព​ដំបូង​នោះទេ​ដែល​ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង ធ្លាប់​ចូលរួម​ធ្វើ ប៉ុន្តែ​ពួកយើង​បានធ្វើ​សកម្មភាព​បែបនេះ​ជា​ច្រើនដង​រួចមកហើយ។ ខ្ញុំ​សង្ឃឹមថា កិច្ចការ​ការងារ​សង្គម​នេះ​នឹង​ក្លាយជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​កម្ពុជា​ឲ្យ​ចេះ​ថែរក្សា និង​ស្រលាញ់​បរិស្ថាន​ធម្មជាតិ” ផ្តល់​អនុសាសន៍​ដោយ លោក អ៊ួ​ង គីម​សេង អគ្គនាយក ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង។

ផលិតផល & សេវាកម្ម
ម៉ូតូ
ឡាន
កង់
គ្រឿងអេឡិចត្រូនិច
គ្រឿងសង្ហារិម
គ្រឿងចក្រធុនធ្ងន់
គ្រឿងចក្រកសិកម្ម
កម្មវិធីផ្សព្វផ្សាយ