រីករាយដំណើរកម្សាន្តប្រចាំឆ្នាំបុគ្គលិកមេហ្គាលីស៊ីង ភីអិលស៊ី ឆ្ពោះទៅកាន់ខេត្តព្រះវិហារ


  ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិកទូទាំងក្រុមហ៊ុនទាំងមូលដែលមកពីតំបន់ផ្សេងៗគ្នាប្រមាណជាង ១៥០នាក់ មកជួបជុំគ្នានៅទីស្នាក់ការកណ្តាលរាជធានីភ្នំពេញដែលស្ថិតនៅ ផ្ទះលេខ ៦៧ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា នាថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ ដើម្បីអបអរដំណើរកម្សាន្តរួមគ្នាឆ្ពោះទៅកាន់ខេត្តព្រះវិហារដែលមានរយៈពេល ២យប់ ៣ថ្ងៃ។

  ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធផលប្រចាំឆ្នាំរបស់បុគ្គលិកទាំងអស់ដែលបានព្យាយាមបំពេញភារកិច្ចការងារ ការប្តេជ្ញាចិត្តជាមួយក្រុមហ៊ុន និងការលះបង់ពេលវេលាដ៏មានតម្លៃសម្រាប់ការសម្រេចទិសដៅក្រុមហ៊ុនឲ្យមានការរីកចំរើនលូតលាស់ជាលំដាប់ ជាពិសេសនោះ គឺដើម្បីពង្រីកទំនាក់ទំនងឲ្យកាន់តែស្អិតរមួតរវាងបុគ្គលិក និងបុគ្គលិក រវាងបុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។

  លើសពីនេះទៅទៀត ដំណើរកំសាន្តដែលមានរយៈពេល ២យប់ ៣ថ្ងៃនេះ ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី បានរៀបចំសកម្មភាពកម្សាន្តសប្បាយៗយ៉ាងច្រើនសម្រាប់បុគ្គលិកដែលបានចូលរួម មានដូចជា៖ កម្មវិធីចាប់រង្វាន់ផ្សងសំណាង ប្រគល់រង្វាន់សម្រាប់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ប្រលងសម្តែងស្រីស្រស់ប្រុសស្អាតតាមបែបម៉ូឌែលអាស៊ីប្រចាំក្រុមហ៊ុនមេហ្គាលីស៊ីង ប្រលងថតរូបតាមសាខា ប្រលងរាំ ប្រលងច្រៀងចម្រៀងមេហ្គាលីស៊ីង និងសកម្មភាពផ្សេងៗទៀតជាច្រើន ។ល។

ជាចុងក្រោយ លោក ឆយ ប៊ុនណាក់ អគ្គនាយកក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី បានសំដែងពីភាពរីករាយ និងថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញតួនាទីរបស់ខ្លួនអស់ពីសមត្ថភាពក្នុងការជួយក្រុមហ៊ុនឲ្យសម្រេចបានគោលដៅគួឲ្យកត់សំគាល់ និងសូមប្រសិទ្ធពរដល់បុគ្គលិកក្រុមហ៊ុនមេហ្គាលីស៊ីង ភីអិលស៊ី ទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

1
2
3
4
5
6
7
8
9
10
11
12
ផលិតផល & សេវាកម្ម
ម៉ូតូ
រថយន្ត
កង់
គ្រឿងអេឡិចត្រូនិច
គ្រឿងសង្ហារិម
គ្រឿងចក្រធន់ធ្ងន់
គ្រឿងចក្រកសិកម្ម
កម្មវិធីផ្សព្វផ្សាយ